#

คนหรือปีศาจฆ่าเมียตอนนอนหลับขวานสับ กลัวไม่ตายยัดใส่โอ่งทำแบบนี้ เวรกรรมทันตา เพราะเรื่องนี้!

วันนี้ทางสยามอัพเดท ได้นำเรื่องราวอันสยองขวัญของ หนุ่มรายนี้มีเรื่องทะเลาะกับภรรยาบ่อยกล่าวหาว่าภรรยาของเขาไปติดพันกับหนนุ่มอื่นซึ่งเกิดเรื่องหึงหวง จึงวางแผนฆ่าโหด ในขณะที่แฟนเขานอนหลับอยู่บนเตียง เขาได้ใช้ขวานที่เตรียมไว้ ฟันไปที่ภรรยา 3-4 ครั้ง และยังกลัวภรรยายังไม่ตายได้ลากภรรยาเอาไปใส่ไว้ในโอ่ง และไปซื้อน้ำมันมา 20 ลิตรเทเผาภรรยา แต่ร่างกายของเขาก็โดนน้ำมันกับไฟไปด้วย หลังจากนั้นเขาได้หนีไป และเอาเงินไป 600 ดอลลาร์แหวนเพชร 1 วง




ប្តីកំណាចសម្លាប់ប្រពន្ធដោយចាក់សាំងដុតសាកសពក្នុងពាងយ៉ាងសាហាវឃោឃៅនោះ ត្រូវបានអាវុធហត្ថឃាត់ខ្លួនបានហើយ ភ្នំពេញ-មន្រ្តីយោធាជាឃាតករសម្លាប់ប្រពន្ធយ៉ាងសាហាវឃោឃៅ រួចយកសាកសពចាក់សាំងដុតក្នុងពាងកាលពីយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅក្នុងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយ អាវុធហត្ថខេត្តព្រះសីហនុ ឃាត់ខ្លួនបានហើយនៅវេលាម៉ោង៧៖៣០នាទីយប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចទំនប់រលក ខេត្តព្រះសីហនុ។តាមចម្លើយសារភាពរបស់ឃាតករបានឲ្យដឹងថារូបគេឈ្មោះ សុង ទូច អាយុ៤៨ឆ្នាំ មានមុខរបរជាមន្រ្តីយោធាស័ក្តិ២ នៅទីចាត់ការព្រំដែរ និងជាពោះម៉ាយមានកូន២នាក់ បានមានទំនាក់ទំនងស្នេហាជាមួយនឹងជនរងគ្រោះដែលជាស្រ្តីមេម៉ាយកូនបីឈ្មោះ ទឹម សោភា ហៅ ក្រញ៉ាញ់ អាយុ៣៤ឆ្នាំ មានមុខរបរជាអ្នកគួកជេដីតាំងពីឆ្នាំ២០១២មកម្លេះ ហើយខ្លួនគេ និងប្រពន្ធតែងតែឈ្លោះប្រកែកគ្នាជាញឹកញាប់ ដោយចោទប្រពន្ធខ្លួនលួចមានសាហាយជាមួយប្រុសថ្មីម្នាក់ទៀតដែលជាអ្នកគួកជេដីដូចគ្នា ទើបកើតមានចិត្តប្រច័ណ្ឌជាខ្លាំងរហូតដល់រៀបចំផែនការសម្លាប់ប្រពន្ធចោលគឺនៅចន្លោះវេលាម៉ោង១០ទៅម៉ោង១១យប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥ ខណៈដែលប្រពន្ធខ្លួនកំពុងដេកលង់លក់នៅលើគ្រែក្នុងបន្ទប់ ខ្លួនគេក៏បានយកពូថៅដែលត្រៀមទុកជាស្រេចវាយនឹងខ្នងចំសៀតថ្កាម្ខាងៗ៣ទៅ៤ពូថៅ និងដោយខ្លាចជនរងគ្រោះមិនទាន់ស្លាប់រូបគេក៏កាប់បន្ថែមចំបំពង់ក៣ទៅ៤ពូថៅទៀតរួចហើយក៏លើកសាកសពចុះមកក្រោមផ្ទះ បន្តយកសាកសពដាក់ចូលក្នុងពាងហើយបានទៅទិញសាំងចំនួន២០លីត្រមកចាក់ដុតជនរងគ្រោះបន្ទាប់ពីចាក់សាំងដុតសាកសព ហើយឆេះមិនទាន់អស់នោះខ្លួនគេក៏ចាក់សាំងដែលនៅសល់ក្នុងពីដុងនោះបន្ថែមទៀតក៏ត្រូវខ្ទាតសាំងឆាបឆេះមុខ និងដៃខ្លួនឯង។ ក្រោយពេលធ្វើសកម្មភាពរួចខ្លួនគេក៏យកលុយចំនួន៦០០ដុល្លារ ជញ្ជៀនពេជ្រ១វង់ និងម៉ូតូម៉ាកគុបជ្រុង១គ្រឿងដែលជាកម្មសិទ្ធិរបស់ជនរងគ្រោះ រត់គេចខ្លួនទៅដេកនៅផ្ទះសំណាក់ម្តុំទំនប់ទួលគោកមួយយប់ជាមួយស្រីហើយត្រូវបានស្រ្តីនោះលួចលុយអស់ ទើបនៅម៉ោង១០៖៣០នាទីថៃ្ងទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ក៏បន្តជិះម៉ូតូចេញពីផ្ទះសំណាក់សំដៅមកខេត្តកំពង់ស្ពឺ ហើយបានយកម៉ូតូមកផ្ញើរមិត្តភ័ក្ត ហើយក៏បានស្នាក់នៅ១យប់ លុះស្អែកឡើងថ្ងៃទី១៤ ក៏បន្តដំណើរដោយជិះឡានតាក់ស៊ីឆ្ពោះទៅលាក់ខ្លួននៅផ្ទះមិត្តភ័ក្តម្នាក់ទៀត មានមុខរបរជាអ្នកនេសាទ នៅទំនប់រលក ខេត្តព្រះសីហនុ បន្ទាប់ពីស្នាក់នៅបានមួយយប់ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ក៏ត្រូវបានសមត្ថកិច្ចអាវុធហត្ថចាប់ឃាត់ខ្លួនបានបញ្ជូនមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។សូមបញ្ជាក់ថា ស្ត្រីម្នាក់ ត្រូវប្តីកំណាចវាយសម្លាប់យកសពទៅដាក់ក្នុងពាងរួចចាក់សាំង និងកង់រថយន្ត ម៉ូតូដុត ព្រោះតែកើតរោគប្រចណ្ឌខឹងប្រពន្ធចង់ទៅរួមរស់ជាមួយបុរសជាប្រុសថ្មី ដែលករណីនេះបានកើតឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទី១៣ វិច្ឆិកា ប៉ុន្តែធ្វើឲ្យប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី ១៤ វិច្ឆិកា នៅផ្ទះមួយកន្លែង ស្ថិតក្នុងភូមិប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។បច្ចុប្បន្នអាវុធហត្ថរាជធានីភ្នំពេញកំពុងតែប្រមូលវត្ថុតាង និងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការចាត់ការតាមនិតិវិធីច្បាប់៕
Posted by TVFB on Tuesday, 17 November 2015
ถัดไป
« Prev Post
บทความที่เก่ากว่า หน้าแรก
Next Post »